ព្រះត្រៃបិដក ភាគ ១០១

នូវ​វត្ថុ ថា​មិន​ទៀង …ត្រេកអរ រីករាយ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ បុគ្គល​ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជា​បរា​មា​សៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នឹង​ចក្ខុ …ត្រេកអរ រីករាយ​នឹង​វត្ថុ ទិដ្ឋិ (កើតឡើង) ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ​…។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌​ផង នៃ​នោប​រា​មាស​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នឹង​ចក្ខុ …ត្រេកអរ រីករាយ នឹង​វត្ថុ បរា​មា​សៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​បរា​មា​សៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 637830631698675650
ទៅកាន់ទំព័រ៖