ព្រះត្រៃបិដក ភាគ ១០១

 [២៦៨] បរាមាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​មគ្គ​ប្ប​ច្ច័​យ បាន​ដល់​ពួក​អង្គ​នៃ​មគ្គ ជា​បរា​មា​សៈ …បញ្ហា​ទាំង៥ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៥។
 [២៦៩] បរាមាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌​ផង នៃ​នោប​រា​មាស​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​បរា​មា​សៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បរាមាស​ធម៌​ក្តី នោប​រា​មាស​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637830632158610669
ទៅកាន់ទំព័រ៖