ព្រះត្រៃបិដក ភាគ ១០១

 [២៧០] បរាមាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​បរា​មា​សៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​បរា​មា​សៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សេចក្តី​បំប្រួញ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ពួក​នោប​រា​មា​សក្ខន្ធ ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​បុគ្គល នឹង​ចក្ខុ …ត្រេកអរ រីករាយ នឹង​វត្ថុ ទិដ្ឋិ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ វត្ថុជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌​ផង នៃ​នោប​រា​មាស​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​នោប​រា​មា​សក្ខន្ធ១
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637830632336309548
ទៅកាន់ទំព័រ៖