ព្រះត្រៃបិដក ភាគ ១០១
ជាបច្ច័យនៃខន្ធ៣ផង នៃបរាមាសផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺបុគ្គល នឹងចក្ខុ …ត្រេកអរ រីករាយ នឹងវត្ថុ បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ វត្ថុ ជាបច្ច័យនៃបរាមាសៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ជាបច្ច័យនៃនោបរាមាសៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺនោបរាមាសក្ខន្ធ១ក្តី បរាមាសៈក្តី ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ …បរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ គឺបរាមាសៈផង ពួកមហាភូតផង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ បរាមាសៈក្តី វត្ថុក្តី ជាបច្ច័យនៃពួកនោបរាមាសក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺបរាមាសៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺបរាមាសៈក្តី
ID: 637830632539240886
ទៅកាន់ទំព័រ៖