ព្រះត្រៃបិដក ភាគ ១០១

ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​បរា​មា​សៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [២៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៧២] បរាមាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ បរាមាស​ធម៌ ជា​បច្ច័យ​នៃ​នោប​រា​មាស​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637830632786103130
ទៅកាន់ទំព័រ៖