ព្រះត្រៃបិដក ភាគ ១០១
បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ជាបច្ច័យនៃនោបរាមាសធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ បរាមាសធម៌ក្តី នោបរាមាសធម៌ក្តី ជាបច្ច័យនៃបរាមាសធម៌ផង នៃនោបរាមាសធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនោអវិគតប្បច្ច័យ មានវារៈ៩។
[២៧៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ១ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣។បេ។ ក្នុងនមគ្គប្បច្ច័យ មានវារៈ៣ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[២៧៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ …ក្នុងអធិបតិប្បច្ច័យ មានវារៈ៩។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើចុះ។ …ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ចប់ បរាមាសទុកៈ
ID: 637830633241226903
ទៅកាន់ទំព័រ៖