ព្រះត្រៃបិដក ភាគ ១០១

បរា​មដ្ឋ​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៧៦] បរា​មដ្ឋ​ធម៌ អាស្រ័យ​នូវ​បរា​មដ្ឋ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​បរា​មដ្ឋ​ក្ខន្ធ១ នូវ​ខន្ធ២ …បដិសន្ធិ​ដរាបដល់​ពួក​មហាភូត​ខាងក្នុង។ អាស្រ័យ​នូវ​បរា​មដ្ឋ​ធម៌​…។ លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​យ៉ាងណា បរា​មដ្ឋ​ទុ​កៈ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនោះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ឡើយ។

ចប់ បរា​មដ្ឋ​ទុ​កៈ។


បរាមាស​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៧៧] បរាមាស​សម្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យគឺ​ខន្ធ៣ អាស្រ័យ​នូវ​បរាមាស​សម្បយុត្ត​ក្ខន្ធ១ នូវ​ខន្ធ២…។ បរាមាស​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​បរាមាស​សម្បយុត្ត​កក្ខន្ធ។
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637830633546975875
ទៅកាន់ទំព័រ៖