ព្រះត្រៃបិដក ភាគ ១០១

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២ …។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637830564013408585
ទៅកាន់ទំព័រ៖