ព្រះត្រៃបិដក ភាគ ១០១

ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៧៩] បរាមាស​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ …អហេតុកប្បដិសន្ធិ ដរាបដល់​ពួក​អសញ្ញ​សត្វ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។
 [២៨០] បរាមាស​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​សម្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ។ បរាមាស​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ ដរាបដល់​ពួក​អសញ្ញ​សត្វ។ បរាមាស​វិប្បយុត្ត​ធម៌ អាស្រ័យ​នូវ​បរាមាស​សម្បយុត្ត​ធម៌​ផង នូវ​បរាមាស​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637830634039649896
ទៅកាន់ទំព័រ៖