ព្រះត្រៃបិដក ភាគ ១០១
ដូចគ្នានឹងបដិច្ចវារៈដែរ។ បរាមាសវិប្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងបរាមាសវិប្បយុត្តក្ខន្ធ១ នឹងខន្ធ២ …បដិសន្ធិដរាបដល់ពួកមហាភូតខាងក្នុង ពួកបរាមាសវិប្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ បរាមាសសម្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកបរាមាសសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ។ បរាមាសសម្បយុត្តធម៌ក្តី បរាមាសវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកបរាមាសសម្បយុត្តក្ខន្ធ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត។ បរាមាសសម្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសសម្បយុត្តធម៌ផង នឹងបរាមាសវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងបរាមាសសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២…។ បរាមាសវិប្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសសម្បយុត្តធម៌ផង និងបរាមាសវិប្បយុត្តធម៌ផង ទើបកើតឡើង
ID: 637830634575415717
ទៅកាន់ទំព័រ៖