ព្រះត្រៃបិដក ភាគ ១០១
ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកបរាមាសសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង។ បរាមាសសម្បយុត្តធម៌ក្តី បរាមាសវិប្បយុត្តធម៌ក្តី ពឹងផ្អែកនឹងបរាមាសសម្បយុត្តធម៌ផង នឹងបរាមាសវិប្បយុត្តធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងបរាមាសសម្បយុត្តក្ខន្ធ១ផង នឹងវត្ថុផង នឹងខន្ធ២ …ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកបរាមាសសម្បយុត្តក្ខន្ធផង នឹងពួកមហាភូតផង។ សេចក្តីបំប្រួញ។
[២៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៤ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ៤ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៨៦] បរាមាសវិប្បយុត្តធម៌ ពឹងផ្អែកនឹងបរាមាសវិប្បយុត្តធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងបរាមាសវិប្បយុត្តក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ …
ID: 637830634820005782
ទៅកាន់ទំព័រ៖