ព្រះត្រៃបិដក ភាគ ១០១
បញ្ហាវារៈ
[២៩៣] បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ មូលទាំងឡាយ បណ្ឌិតគប្បីធ្វើផងចុះ។ ពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ពួកបរាមាសសម្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយហេតុប្បច្ច័យ គឺពួកបរាមាសវិប្បយុត្តហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ គឺបដិសន្ធិ។
[២៩៤] បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលត្រេកអរ រីករាយ ចំពោះរាគៈ រាគៈកើតឡើង ព្រោះប្រារព្ធនូវរាគៈនោះ ត្រេកអរ រីករាយ ចំពោះពួកបរាមាសសម្បយុត្តក្ខន្ធ រាគៈកើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌
ID: 637830635667998581
ទៅកាន់ទំព័រ៖