ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​អា​វជ្ជ​នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ (ពិចារណា​ឃើញ) នូវ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្កិ​លេស ដែល​ខ្លួន​លះបង់​ហើយ …នូវ​កង​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ …ក្នុង​កាលមុន …នូវ​ចក្ខុ …នូវ​វត្ថុ …នូវ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ ថា​មិន​ទៀង​… ពិចារណា​ឃើញ ត្រេកអរ រីករាយ បរាមាស​វិប្បយុត្ត​រាគៈ វិចិកិច្ឆា ឧទ្ធច្ចៈ និង​ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ ឃើញ​នូវ​រូប​ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង​ដោយ​ទិព្វសោត​ធាតុ ស្គាល់​នូវ​ចិត្ត​របស់​បុគ្គល ដែល​ជា​បរាមាស​វិប្បយុត្ត​ចិ​ត្ត​សម​ង្គី ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូប​បាយ​តនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637830636023778636
ទៅកាន់ទំព័រ៖