ព្រះត្រៃបិដក ភាគ ១០១
[២៩] ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺនូវខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ …នូវខន្ធ២…។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈ នូវខន្ធ២…។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកសញ្ញោជនៈ នូវខន្ធ២ …ពួកខន្ធអាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ
ID: 637830564216508783
ទៅកាន់ទំព័រ៖