ព្រះត្រៃបិដក ភាគ ១០១
ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ ត្រេកអរ រីករាយ ចំពោះពួកបរាមាសវិប្បយុត្តក្ខន្ធ រាគៈកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ។
[២៩៥] បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព រាគៈកើតឡើង ព្រោះធ្វើនូវរាគៈនោះ ឲ្យជាទីគោរព ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកបរាមាសសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព រាគៈកើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺបរាមាសសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកបរាមាសសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព បរាមាសវិប្បយុត្តរាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺបរាមាសសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
ID: 637830636216926711
ទៅកាន់ទំព័រ៖