ព្រះត្រៃបិដក ភាគ ១០១
បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ផង នៃបរាមាសវិប្បយុត្តធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺបរាមាសសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …ធ្វើនូវឧបោសថកម្ម ធ្វើនូវបុញ្ញកម្ម មានទានជាដើមនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ បរាមាសវិប្បយុត្តរាគៈ កើតឡើង ព្រោះធ្វើនូវអំពើនោះ ឲ្យជាទីគោរព ក្នុងកាលមុន …អំពីឈាន …ពួកព្រះអរិយៈ ចេញអំពីមគ្គ (ហើយធ្វើ) នូវមគ្គ ឲ្យជាទីគោរព …នូវផល …នូវនិព្វាន …ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកបរាមាសវិប្បយុត្តក្ខន្ធ ឲ្យជាទីគោរព បរាមាសវិប្បយុត្តរាគៈ កើតឡើង ព្រោះធ្វើនូវខន្ធនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺបរាមាសវិប្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង
ID: 637830636396462117
ទៅកាន់ទំព័រ៖