ព្រះត្រៃបិដក ភាគ ១០១

នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …នូវ​សីល …ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​បុញ្ញកម្ម​នោះ ឲ្យ​ជាទី​គោរព បរាមាស​សម្បយុត្ត​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ក្នុង​កាលមុន …អំពី​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ត្រេកអរ រីករាយ ព្រោះ​ធ្វើ​នូវ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ ឲ្យ​ជាទី​គោរព បរាមាស​សម្បយុត្ត​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព។
 [២៩៦] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ​មុនៗ
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637830636616267038
ទៅកាន់ទំព័រ៖