ព្រះត្រៃបិដក ភាគ ១០១

ជា​បច្ច័យ​នៃ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ​ក្រោយៗ អនុ​លោ​មៈ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។
 [២៩៧] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៥។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ២។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៧។
 [២៩៨] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បរាមាស​សម្បយុត្ត​រាគៈ …មោហៈ សេចក្តី​ប្រាថ្នា …ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​រាគៈ មោហៈ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637830636840887357
ទៅកាន់ទំព័រ៖