ព្រះត្រៃបិដក ភាគ ១០១
ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវបរាមាសសម្បយុត្តរាគៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង ដំឡើងនូវមានះ។បេ។ នូវបរាមាសសម្បយុត្តមោហៈ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ បរាមាសសម្បយុត្តរាគៈ មោហៈ សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា។បេ។ នៃបញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង ដំឡើងនូវមានះ នូវសីល…។បេ។ នូវបញ្ញា រាគៈ និងមានះ …អាស្រ័យនូវសេចក្តីប្រាថ្នា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ នូវកាយិកសុខ …
ID: 637830637060489544
ទៅកាន់ទំព័រ៖