ព្រះត្រៃបិដក ភាគ ១០១
អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន។បេ។ បំបែកនូវសង្ឃ សទ្ធា។បេ។ បញ្ញា រាគៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងសេនាសនៈ ជាបច្ច័យនៃសទ្ធា បញ្ញា រាគៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺរាគៈកើតឡើង ព្រោះអាស្រ័យនូវសទ្ធា នូវសីល។បេ។ សេចក្តីប្រាថ្នា សទ្ធា (កើតឡើង) ព្រោះអាស្រ័យនូវសេនាសនៈ។បេ។ សេនាសនៈ ជាបច្ច័យនៃបរាមាសសម្បយុត្តរាគៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
[២៩៩] បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ …នូវវត្ថុ …ថាមិនទៀង …ពិចារណាឃើញ ត្រេកអរ រីករាយ បរាមាសវិប្បយុត្តរាគៈ វិចិកិច្ឆា ឧទ្ធច្ចៈ និងទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ
ID: 637830637282578919
ទៅកាន់ទំព័រ៖