ព្រះត្រៃបិដក ភាគ ១០១

ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុជា​បច្ច័យ​នៃ​ពួក​បរាមាស​វិ​ប្ប​យុត្ត​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល នឹង​ចក្ខុ …ត្រេកអរ រីករាយ នឹង​វត្ថុ បរាមាស​សម្បយុត្ត​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​បរាមាស​សម្បយុត្ត​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣០០] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637830637486381814
ទៅកាន់ទំព័រ៖