ព្រះត្រៃបិដក ភាគ ១០១

 [៣០១] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ២។
 [៣០២] បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​សម្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​បរាមាស​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ បរាមាស​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​បរាមាស​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​បរាមាស​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ បរាមាស​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ បរាមាស​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​វិប្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​បរាមាស​វិប្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637830637713981875
ទៅកាន់ទំព័រ៖