ព្រះត្រៃបិដក ភាគ ១០១
ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺបរាមាសវិប្បយុត្តចេតនា ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ជាបច្ច័យ ដោយវិបាកប្បច្ច័យ គឺមានវារៈ១។ ជាបច្ច័យ ដោយអាហារប្បច្ច័យ គឺមានវារៈ៤។ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ គឺមានវារៈ៤។ ជាបច្ច័យ ដោយឈានប្បច្ច័យ គឺមានវារៈ៤។ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៤។ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ២។
[៣០៣] បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកបរាមាសសម្បយុត្តកក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។
[៣០៤] បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ គឺបរាមាសសម្បយុត្តកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣
ID: 637830637965875850
ទៅកាន់ទំព័រ៖