ព្រះត្រៃបិដក ភាគ ១០១
ដោយអត្ថិប្បច្ច័យ ខន្ធ២…។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ គឺពួកបរាមាសសម្បយុត្តកក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ។ បរាមាសសម្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ផង នៃបរាមាសវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ គឺបរាមាសសម្បយុត្តកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសវិប្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ។ បរាមាសវិប្បយុត្តធម៌ ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បុរេជាត គឺ នឹងចក្ខុ …បុគ្គលត្រេកអរ រីករាយ នឹងវត្ថុ រាគៈ និងទិដ្ឋិកើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ វត្ថុជាបច្ច័យនៃពួកបរាមាសសម្បយុត្តក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បរាមាសសម្បយុត្តធម៌ក្តី បរាមាសវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃបរាមាសសម្បយុត្តធម៌
ID: 637830638134037329
ទៅកាន់ទំព័រ៖