ព្រះត្រៃបិដក ភាគ ១០១
អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈផង នូវធម៌ដែលប្រាសចាកសញ្ញោជនៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង នូវខន្ធ២…។
[៣០] ធម៌ដែលប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ៣។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺមានវារៈ១។ ធម៌ដែលប្រាសចាកសញ្ញោជនៈ អាស្រ័យនូវធម៌ ដែលប្រកបដោយសញ្ញោជនៈផង នូវធម៌ដែលប្រាសចាកសញ្ញោជនៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈផង នូវពួកមហាភូតផង។ សេចក្តីបំប្រួញ។
[៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៦ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩
ID: 637830564452285735
ទៅកាន់ទំព័រ៖