ព្រះត្រៃបិដក ភាគ ១០១
ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសក្ខន្ធ១ នូវខន្ធ២ …ដរាបដល់ពួកមហាភូតខាងក្នុង ក្នុងខណៈនៃបដិសន្ធិ។ បរាមាសធម៌ និងបរាមដ្ឋធម៌ អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺបរាមាសៈ អាស្រ័យនូវពួកខន្ធជាបរាមដ្ឋៈ និងជានោបរាមាសៈ។ បរាមាសធម៌ និងបរាមដ្ឋធម៌ក្តី បរាមដ្ឋធម៌ និងនោបរាមាសធម៌ក្តី អាស្រ័យនូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង បរាមាសៈផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមដ្ឋក្ខន្ធ និងនោបរាមាសក្ខន្ធ១ នឹងខន្ធ២…។ បរាមដ្ឋធម៌ និងនោបរាមាសធម៌ អាស្រ័យនូវបរាមាសធម៌ និងបរាមដ្ឋធម៌ផង នូវបរាមដ្ឋធម៌ និងនោបរាមាសធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវបរាមដ្ឋក្ខន្ធ និងនោបរាមាសក្ខន្ធ១ផង នូវបរាមាសៈផង នូវខន្ធ២…។ សេចក្តីបំប្រួញ។ វារៈទាំងអស់យ៉ាងណា បរាមាសទុកៈ បណ្ឌិតគប្បីធ្វើយ៉ាងនោះដែរ មិនមានការធ្វើឲ្យផ្សេងគ្នាឡើយ
ID: 637830639327777814
ទៅកាន់ទំព័រ៖