ព្រះត្រៃបិដក ភាគ ១០១

បញ្ហា​វារៈ


 [៣១១] បរា​មដ្ឋ​ធម៌ និង​នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរា​មដ្ឋ​ធម៌ និង​នោប​រា​មាស​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​បរា​មដ្ឋ​ហេតុ និង​ពួក​នោប​រាមា​សហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។ បរា​មដ្ឋ​ធម៌ និង​នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ និង​បរា​មដ្ឋ​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​បរា​មដ្ឋ​ហេតុ និង​ពួក​នោប​រាមា​សហេតុ ជា​បច្ច័យ​នៃ​បរា​មា​សៈ ដោយហេតុ​ប្ប​ច្ច័​យ។ បរា​មដ្ឋ​ធម៌ និង​នោប​រា​មាស​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ និង​បរា​មដ្ឋ​ធម៌​ផង នៃ​បរា​មដ្ឋ​ធម៌ និង​នោប​រា​មាស​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​បរា​មដ្ឋ​ហេតុ និង​ពួក​នោប​រាមា​សហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​បរា​មា​សៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៣១២] បរាមាស​ធម៌ និង​បរា​មដ្ឋ​ធម៌ ជា​បច្ច័យ​នៃ​បរាមាស​ធម៌ និង​បរា​មដ្ឋ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ (បរា​មដ្ឋ​ទុ​កៈ) ប្រហែលគ្នា​នឹង​បរាមាស​ទុ​កៈ​ដែរ បណ្ឌិត​គប្បី​ប្រារព្ធ ហើយ​ធ្វើ​ចុះ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637830639610077951
ទៅកាន់ទំព័រ៖