ព្រះត្រៃបិដក ភាគ ១០១
បរាមដ្ឋធម៌ និងនោបរាមាសធម៌ ជាបច្ច័យនៃបរាមដ្ឋធម៌ និងនោបរាមាសធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …ធ្វើនូវឧបោសថកម្ម ហើយពិចារណា ត្រេកអរ រីករាយ នឹងអំពើនោះ រាគៈ វិចិកិច្ឆា ឧទ្ធច្ចៈ និងទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវអំពើនោះ ក្នុងកាលមុន …អំពីឈាន …ពួកព្រះអរិយៈ ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈ នូវពួកកិលេស ដែលខ្លួនលះបង់ហើយ …នូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនហើយ …ក្នុងកាលមុន …នូវចក្ខុ …នូវវត្ថុ …នូវពួកបរាមដ្ឋក្ខន្ធ និងពួកនោបរាមាសក្ខន្ធ ថាមិនទៀង …ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ ដរាបដល់អាវជ្ជនៈ មូលទាំងអស់ បណ្ឌិតគប្បីធ្វើចុះ។ បរាមដ្ឋធម៌ និងនោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ និងបរាមដ្ឋធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម… ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ចំពោះពួកបរាមដ្ឋក្ខន្ធ និងពួកនោបរាមាសក្ខន្ធ ទិដ្ឋិកើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ…។ បរាមដ្ឋធម៌ និងនោបរាមាសធម៌ ជាបច្ច័យនៃបរាមាសធម៌ និងនោបរាមាសធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …
ID: 637830639794893667
ទៅកាន់ទំព័រ៖