ព្រះត្រៃបិដក ភាគ ១០១

បច្ចយ​វារៈ


 [៣៦] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នូវ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ដរាបដល់​បដិសន្ធិ នូវ​មហាភូត១ …​ពួក​ខន្ធ​ដែល​ប្រាសចាក​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637830565148491881
ទៅកាន់ទំព័រ៖