ព្រះត្រៃបិដក ភាគ ១០១

សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី អា​ស្រ័យ​នូវ​នោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​សញ្ញោជនៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​សញ្ញោជនៈ នូវ​ខន្ធ២…។ សញ្ញោជន​ធម៌ អាស្រ័យ​នូវ​សញ្ញោជន​ធម៌​ផង នូវ​នោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ នោ​សញ្ញោជន​ធម៌ អាស្រ័យ​នូវ​សញ្ញោជន​ធម៌​ផង នូវ​នោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​សញ្ញោជនៈ​ផង នូវ​ពួក​សញ្ញោជនៈ​ផង នូវ​ខន្ធ២…។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី អាស្រ័យ​នូវ​សញ្ញោជន​ធម៌​ផង នូវ​នោ​សញ្ញោជន​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​នោ​សញ្ញោជនៈ​ផង នូវ​កាមរាគ​សញ្ញោជនៈ​ផង បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។
ក្នុង​អារម្មណ​ប្ប​ច្ច័​យ មិន​មាន​រូប​ទេ។ ឯអធិបតិ​ប្ប​ច្ច័​យ ដូច​ហេតុ​ប្ប​ច្ច័​យដែរ មិន​មាន​វិចិកិច្ឆា​សញ្ញោជនៈ​ទេ។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637830559402237541
ទៅកាន់ទំព័រ៖