ព្រះត្រៃបិដក ភាគ ១០១
[៣៧] ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺដរាបដល់បដិសន្ធិ ពួកខន្ធដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងវត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខាយតនៈ កាយវិញ្ញាណ ពឹងផ្អែកនឹងកាយាយតនៈ ពួកខន្ធដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងវត្ថុ មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកសញ្ញោជនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈផង នឹងធម៌ដែលប្រាសចាកសញ្ញោជនៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ
ID: 637830565536027118
ទៅកាន់ទំព័រ៖