ព្រះត្រៃបិដក ភាគ ១០១
គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយសញ្ញោជនៈផង នឹងវត្ថុផង នឹងខន្ធ២ …ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២…។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈផង នឹងធម៌ ដែលប្រាសចាកសញ្ញោជនៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈផង នឹងធម៌ ដែលប្រាសចាកសញ្ញោជនៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២…។
[៣៨] ធម៌ដែលប្រកបដោយសញ្ញោជនៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ។ ព្រោះអវិគតប្បច្ច័យ។
[៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637830565755668027
ទៅកាន់ទំព័រ៖