ព្រះត្រៃបិដក ភាគ ១០១
ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡូកច្រឡំនឹងខន្ធ១ ដែលច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២…។ សេចក្តីបំប្រួញ។
[៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[៤៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៦ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦។ ការរាប់ទាំងពីរយ៉ាងក្រៅនេះក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីធ្វើផងចុះ។
បញ្ហាវារៈ
[៤៧] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ
ID: 637830567086240142
ទៅកាន់ទំព័រ៖