ព្រះត្រៃបិដក ភាគ ១០១
ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ មោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ មានបដិសន្ធិដែរ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ ដែលប្រាសចាកសញ្ញោជនៈផង ដោយហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
ID: 637830567294064975
ទៅកាន់ទំព័រ៖