ព្រះត្រៃបិដក ភាគ ១០១
[៤៨] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលប្រាសចាកសញ្ញោជនៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល …នូវឧបោសថកម្ម …ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផល និងការពិចារណា ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលលះបង់ហើយ ជាកិលេសដែលប្រាសចាកសញ្ញោជនៈ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន នូវចក្ខុ …នូវវត្ថុ …ឃើញច្បាស់នូវពួកខន្ធ ដែលប្រាសចាកសញ្ញោជនៈផង
ID: 637830567484809769
ទៅកាន់ទំព័រ៖