ព្រះត្រៃបិដក ភាគ ១០១
នូវមោហៈផង ថាមិនទៀង …ឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេងដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយចិត្ត ដែលប្រាសចាកសញ្ញោជនៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ រូបាយតនៈ …ផោដ្ឋព្វាយតនៈ …ពួកខន្ធដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …នូវពួកកិលេស ដែលធ្លាប់សន្សំហើយ ក្នុងកាលមុន …ចេញអំពីឈាន នូវឈាន …នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ នឹងពួកខន្ធ ដែលប្រាសចាកសញ្ញោជនៈផង នឹងមោហៈផង រាគៈ ប្រារព្ធនូវខន្ធនោះ …ទោមនស្សកើតឡើង។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយអារម្មណប្បច្ច័យ គឺនូវចក្ខុ …នូវវត្ថុ …
ID: 637830567644390271
ទៅកាន់ទំព័រ៖