ព្រះត្រៃបិដក ភាគ ១០១

 [២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣] សញ្ញោជន​ធម៌ អាស្រ័យ​នូវ​សញ្ញោជន​ធម៌ ទើប​កើត​ទ្បើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​វិចិកិច្ឆា​សញ្ញោជនៈ។ នោ​សញ្ញោជន​ធម៌ អា​ស្រ័យ​នោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ជា​នោ​សញ្ញោជនៈ នូវ​ខន្ធ២… រហូតដល់​ពួក​អសញ្ញ​សត្វ។ សញ្ញោជន​ធម៌ អា​ស្រ័យ​នូវ​នោ​សញ្ញោជន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ សញ្ញោជន​ធម៌ អាស្រ័យ​នូវ​សញ្ញោជន​ធម៌​ផង នូវ​នោ​សញ្ញោជន​ធម៌​ផង ទើប​កើត​ទ្បើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​វិចិកិច្ឆា​សញ្ញោជនៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ សេចក្តី​បំប្រួញ។ ដូច​អាសវ​គោ​ច្ឆ​កៈ​ដែរ។ ឯន​អារម្មណ​ប្ប​ច្ច័​យទាំងអស់ បណ្ឌិត​គប្បី​រើ​ឡើង​ផង​ចុះ
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637830559639480619
ទៅកាន់ទំព័រ៖