ព្រះត្រៃបិដក ភាគ ១០១
ពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រាសចាកសញ្ញោជនៈផង នូវមោហៈផង។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលប្រាសចាកសញ្ញោជនៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកខន្ធដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។
[៤៩] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវរាគៈ …នូវទិដ្ឋិ …បុគ្គលធ្វើ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើនូវធម៌នោះ ឲ្យជាទីគោរព ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ
ID: 637830567885989321
ទៅកាន់ទំព័រ៖