ព្រះត្រៃបិដក ភាគ ១០១
គឺពួកខន្ធមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធមុនៗ ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យ ក្រោយ…។បេ។ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ការពិចារណា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈផង នៃធម៌ដែលប្រាសចាកសញ្ញោជនៈផង ដោយអនន្តរប្បច្ច័យ គឺមោហៈមុនៗ ដែលច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង
ID: 637830568430420107
ទៅកាន់ទំព័រ៖