ព្រះត្រៃបិដក ភាគ ១០១

ដោយ​អនន្តរ​ប្ប​ច្ច័​យ ការពិចារណា ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637830568601476849
ទៅកាន់ទំព័រ៖