ព្រះត្រៃបិដក ភាគ ១០១
បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិឲ្យកើតឡើង នូវសីល…។បេ។ នូវបញ្ញា កាយិកសុខ កាយិកទុក្ខ និងសេនាសនៈ …បុគ្គលអាស្រ័យនូវមោហៈ ហើយឲ្យនូវទាន។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធា។បេ។ សេនាសនៈ និងមោហៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល…។បេ។ នូវបញ្ញា នូវកាយិកសុខ។បេ។ នូវសេនាសនៈ …
ID: 637830568995408590
ទៅកាន់ទំព័រ៖