ព្រះត្រៃបិដក ភាគ ១០១
បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រាសចាកសញ្ញោជនៈ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ និងធម៌ដែលប្រាសចាកសញ្ញោជនៈ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈផង នៃមោហៈផង ដោយឧបនិស្សយប្បច្ច័យ។
[៥២] ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ… នូវវត្ថុ ថាមិនទៀង …បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ
ID: 637830569365170161
ទៅកាន់ទំព័រ៖