ព្រះត្រៃបិដក ភាគ ១០១
ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលប្រាសចាកសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលប្រាសចាកសញ្ញោជនៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈក្តី ធម៌ដែលប្រាសចាកសញ្ញោជនៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធ ដែលច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។
[៥៤] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយអាសេវនប្បច្ច័យ គឺមានវារៈ៩ ការពិចារណាក្តី ការចេញក្តី មិនមានទេ។
[៥៥] ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយសញ្ញោជនៈ ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយសញ្ញោជនៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកសញ្ញោជនៈ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។
ID: 637830569849514546
ទៅកាន់ទំព័រ៖