ព្រះត្រៃបិដក ភាគ ១០១

ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ​ក្តី ធម៌​ដែល​ប្រាសចាក​សញ្ញោជនៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។
 [៥៩] ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​សញ្ញោជនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​សញ្ញោជនៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ ឯសហជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​សញ្ញោជនៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637830570520616082
ទៅកាន់ទំព័រ៖