ព្រះត្រៃបិដក ភាគ ១០១

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ និង​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​សញ្ញោជនៈ។ ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក្តី ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ ចក្កៈ។ ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ នូវ​ខន្ធ២ …មាន​បដិសន្ធិ ដរាបដល់​ពួក​មហាភូត។ ធម៌​ជា​សញ្ញោជនៈ​ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637830572253796104
ទៅកាន់ទំព័រ៖