ព្រះត្រៃបិដក ភាគ ១០១

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោជនៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ។ ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក្តី ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​សញ្ញោជនៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ នូវ​ខន្ធ២…។ ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង នូវ​ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចក្កៈ។ ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង នូវ​ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង នូវ​ពួក​សញ្ញោជនៈ​ផង
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637830572440635537
ទៅកាន់ទំព័រ៖