ព្រះត្រៃបិដក ភាគ ១០១

នូវ​ខន្ធ២…។ ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក្តី ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង នូវ​ធម៌​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង នូវ​កាមរាគ​សញ្ញោជនៈ​ផង នូវ​ខន្ធ២ …បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ទុ​កៈ​នេះឯង វៀរលែងតែ​លោកុត្តរ​ទុ​កៈ​ចេញ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ដូច​បឋម​ទុ​កៈ ក្នុង​សញ្ញោជន​គោ​ច្ឆ​កៈ​ចុះ មិន​មានការ​ធ្វើឲ្យ​ផ្សេងគ្នា​ទេ។

ចប់ សញ្ញោជន​សញ្ញោ​ជនិយ​ទុ​កៈ។


សញ្ញោជន​សញ្ញោជន​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [៦៦] ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌ ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​កាមរាគ​សញ្ញោជនៈ។ ធម៌​ដែល​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637830572698709406
ទៅកាន់ទំព័រ៖