ព្រះត្រៃបិដក ភាគ ១០១
ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកសញ្ញោជនៈ។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក្តី ធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈក្តី អាស្រ័យនូវធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈ។ ធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ អាស្រ័យនូវធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ នូវខន្ធ២…។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសញ្ញោជនៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក្តី ធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈក្តី អាស្រ័យនូវធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ
ID: 637830572928218786
ទៅកាន់ទំព័រ៖