ព្រះត្រៃបិដក ភាគ ១០១
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកសញ្ញោជនៈក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ នូវខន្ធ២…។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈ អាស្រ័យនូវធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង នូវធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋិសញ្ញោជនៈក្តី អវិជ្ជាសញ្ញោជនៈក្តី អាស្រ័យនូវកាមរាគសញ្ញោជនៈផង នូវពួកសម្បយុត្តកក្ខន្ធផង ចក្កៈ។ ធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ អាស្រ័យនូវធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង នូវធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង នូវពួកសញ្ញោជនៈផង នូវខន្ធ២…។ ធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក្តី ធម៌ប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈក្តី អាស្រ័យនូវធម៌ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង នូវធម៌ដែលប្រកបដោយសញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637830573110222862
ទៅកាន់ទំព័រ៖