ព្រះត្រៃបិដក ភាគ ១០១

គឺ​ខន្ធ៣ក្តី ទិដ្ឋិ​សញ្ញោជនៈ​ក្តី អវិជ្ជា​សញ្ញោជនៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង នូវ​កាមរាគ​សញ្ញោជនៈ​ផង នូវ​ខន្ធ២ …ចក្កៈ។
 [៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦៨] ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​សញ្ញោជនៈ អាស្រ័យ​នូវ​វិចិកិច្ឆា​សញ្ញោជនៈ។ ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។ ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ អាស្រ័យ​នូវ​ធម៌​ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង នូវ​ធម៌​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 637830573336110148
ទៅកាន់ទំព័រ៖